គ្រោងឆ្អឹងគូស្នេហ៍មួយគូរត្រូវបានប្រទះឃើញនៅតំបន់បុរាណវិទ្យា នៃទីក្រុងបុរាណភាគខាងលិចប្រទេស អ៊ឺរ៉ង់។ ក្រុមអ្នកស្រាវជ្រាវមកពីសារមន្ទីរ Penn និង Metropolitan នៃសកលវិទ្យាល័យ Pennsylvania បានប្រទះឃើញគ្រោងឆ្អឹងមួយគូនេះនៅក្នុងរណ្ដៅមួយ ដែលគ្របដណ្ដប់ទៅដោយភក់ និងកម្ទេចកម្ទី និងមានអាយុកាលប្រហែល ២ ៨០០ឆ្នាំ ចាប់តាំងពីពេលដែលទីក្រុង Hasanlu ត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិក្នុងឆ្នាំ ១៩៧២។ គ្រោងឆ្អឹងទាំងពីរដេកនៅជិតគ្នាហើយបែរមុខមករកគ្នា ដែលគ្រោងនៅខាងឆ្វេងហាក់ដូចជាយកដៃខាងស្តាំរបស់ខ្លួនមកប៉ះមុខគ្រោងឆ្អឹងខាងស្តាំ។ អ្នកស្រាវជ្រាវមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះមិនមានវត្ថុណាមួយដែលត្រូវបានរកឃើញជាមួយគ្រោងឆ្អឹងទាំងពីរទេ លើកលែងតែបន្ទះថ្មមួយ ដែលស្ថិតនៅក្រោមក្បាលរបស់ពួកគេ។ អ្នកស្រាវជ្រាវនៅតែមិនដឹងច្បាស់ថាតើពួកគេចូលក្នុងរណ្ដៅនេះដោយរបៀបណានោះទេ ប៉ុន្តែប្រហែលជាពួកគេបានលាក់ខ្លួន។ នៅទីនោះសម្រាប់ជាកន្លែងជ្រកកោនមុនពេល Hasanlu ត្រូវបានបំផ្លិចបំផ្លាញទាំង...
អាហារពេលព្រឹក ត្រូវបានគេចាត់ទុកថាជា អាហារដែលជួយឲ្យយើងមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ វាមានសារសំខាន់ជាងអាហារពេលថ្ងៃ និងអាហារពេលល្ងាចទៅទៀត។
ខាងក្រោមនេះគឺជាហានិភ័យទាំង ៤ យ៉ាង ប្រសិនបើអ្នកមិនញ៉ាំអាហារពេលព្រឹក៖
#១ អ្នកអាចនឹងប្រឈមហានិភ័យខ្ពស់នៃជំងឺបេះដូង
ការញ៉ាំអាហារពេលព្រឹក ជាផ្នែកមួយដ៏សំខាន់នៃរបៀបរស់នៅ ដែលមានសុខភាពល្អ។ ការសិក្សាមួយពីសកលវិទ្យាល័យ Harvard University បានរកឃើញថា បុរសដែលមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យខ្ពស់នៃការគាំងបេះដូង ឬ ជំងឺបេះដូង ជាងបុរសដែលញ៉ាំអាហារពេលព្រឹក រហូតដល់ទៅ ២៧ភាគរយ។
#២ អ្នកអាចនឹងកើតមានជំងឺទឹកនោមផ្អែម
ការដែលមិនញ៉ាំអាហារពេលព្រឹក អាចធ្វើឲ្យជាតិស្ករនៅក្នុងឈាមរបស់អ្នកមានបញ្ហា។ ការសិក្សាមួយផ្សេងទៀតពីសកលវិទ្យាល័យ Harvard University បានរកឃើញថា ស្រ្តីដែលមិនញ៉ាំអាហារពេលព្រឹកទៀងទាត់ ប្រឈមហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម ប្រភេទទី២ រហូតដល់ទៅ ២០ភាគរយ។
#៣ អ្នកអាចនឹងឡើងទម្ងន់
លោក Shannon R. Weston អ្នកឯកទេសផ្នែកទឹកនោមផ្អែម នៅឯសាលា UTHealth School of Nursing ក្នុងទីក្រុង Houston សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកដែលញ៉ាំអាហារពេលព្រឹក ច្រើនតែមានរបៀបរស់នៅ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងទម្ងន់រាងកាយ និងសុខភាពដ៏ល្អ។ ចំណែកឯអ្នកដែលមិនញ៉ាំអាហារពេលព្រឹកវិញ តែងតែញ៉ាំអាហារលើសកម្រិត នៅពេលក្រោយ ដែលជាហេតុបណ្ដាលឲ្យពួកគេឡើងទម្ងន់។
#៤ ការរំលាយអាហាររបស់អ្នកអាចនឹងចុះអន់ថយ
នៅពេលដែលអ្នកមិនញ៉ាំអាហារ រាងកាយរបស់អ្នកឈប់ដំណើរការលឿន។ លោកវេជ្ជបណ្ឌិត Dr. Gastelum មកពីសកលវិទ្យាល័យ Harvard University បាននិយាយថា «រាងកាយនឹងពន្យឺតអត្រារំលាយអាហាររបស់វា ដើម្បីទូទាត់ការកំហិតជាតិកាឡូរី ខណៈនៅពេលព្រឹក ការរំលាយអាហាររបស់អ្នក ធ្វើការយឺតយ៉ាវស្រាប់ទៅហើយ នៅក្នុងពេលដំណេក»៕
Comments
Post a Comment