Skip to main content

ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​គូស្នេហ៍​លាក់​ខ្លួន​ជាង ២ ៨០០ឆ្នាំ បង្ហាញ​ពី​ការ​ស្រលាញ់​គ្នា​ដ៏​ស្មោះ

គ្រោង​ឆ្អឹង​គូស្នេហ៍​មួយ​គូរ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​បុរាណ​វិទ្យា​ នៃ​ទី​ក្រុង​បុរាណ​ភាគ​ខាង​លិច​ប្រទេស អ៊ឺរ៉ង់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សារមន្ទីរ Penn និង Metropolitan នៃ​សកលវិទ្យាល័យ Pennsylvania បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​មួយ​គូនេះ​នៅ​ក្នុង​រណ្ដៅ​មួយ​ ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ភក់ និង​កម្ទេចកម្ទី និង​មាន​អាយុ​កាល​ប្រហែល ២ ៨០០​ឆ្នាំ​ ចាប់​តាំង​ពី​ពេល​ដែល​ទីក្រុង Hasanlu ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​ធម្ម​ជាតិ​ក្នុង​ឆ្នាំ ១៩៧២។ គ្រោង​ឆ្អឹង​ទាំង​ពីរ​ដេក​នៅ​ជិត​គ្នា​ហើយ​បែរ​មុខ​មក​រក​គ្នា ដែល​គ្រោង​នៅ​ខាង​ឆ្វេង​ហាក់​ដូច​ជា​យក​ដៃ​ខាង​ស្តាំ​របស់​ខ្លួន​មក​ប៉ះ​មុខ​គ្រោង​ឆ្អឹង​ខាង​ស្តាំ។ អ្នក​ស្រាវ​ជ្រាវ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​មិន​មាន​វត្ថុ​ណា​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ជាមួយ​គ្រោងឆ្អឹង​ទាំង​ពីរ​ទេ លើក​លែង​តែ​បន្ទះ​ថ្ម​មួយ ដែល​ស្ថិត​នៅ​ក្រោម​ក្បាល​របស់​ពួកគេ។ អ្នក​ស្រាវ​ជ្រាវ​នៅ​តែ​មិន​ដឹង​ច្បាស់​ថា​តើ​ពួក​គេ​ចូល​ក្នុង​រណ្ដៅ​នេះ​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ពួកគេ​បាន​លាក់​ខ្លួន។ នៅ​ទីនោះ​សម្រាប់​ជា​កន្លែង​ជ្រក​កោន​មុន​ពេល Hasanlu ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​

ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​គូស្នេហ៍​លាក់​ខ្លួន​ជាង ២ ៨០០ឆ្នាំ បង្ហាញ​ពី​ការ​ស្រលាញ់​គ្នា​ដ៏​ស្មោះ

គ្រោង​ឆ្អឹង​គូស្នេហ៍​មួយ​គូរ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​បុរាណ​វិទ្យា​ នៃ​ទី​ក្រុង​បុរាណ​ភាគ​ខាង​លិច​ប្រទេស អ៊ឺរ៉ង់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សារមន្ទីរ Penn និង Metropolitan នៃ​សកលវិទ្យាល័យ Pennsylvania បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​មួយ​គូនេះ​នៅ​ក្នុង​រណ្ដៅ​មួយ​ ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ភក់ និង​កម្ទេចកម្ទី និង​មាន​អាយុ​កាល​ប្រហែល ២ ៨០០​ឆ្នាំ​ ចាប់​តាំង​ពី​ពេល​ដែល​ទីក្រុង Hasanlu ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​ធម្ម​ជាតិ​ក្នុង​ឆ្នាំ ១៩៧២។ គ្រោង​ឆ្អឹង​ទាំង​ពីរ​ដេក​នៅ​ជិត​គ្នា​ហើយ​បែរ​មុខ​មក​រក​គ្នា ដែល​គ្រោង​នៅ​ខាង​ឆ្វេង​ហាក់​ដូច​ជា​យក​ដៃ​ខាង​ស្តាំ​របស់​ខ្លួន​មក​ប៉ះ​មុខ​គ្រោង​ឆ្អឹង​ខាង​ស្តាំ។ អ្នក​ស្រាវ​ជ្រាវ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​មិន​មាន​វត្ថុ​ណា​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ជាមួយ​គ្រោងឆ្អឹង​ទាំង​ពីរ​ទេ លើក​លែង​តែ​បន្ទះ​ថ្ម​មួយ ដែល​ស្ថិត​នៅ​ក្រោម​ក្បាល​របស់​ពួកគេ។ អ្នក​ស្រាវ​ជ្រាវ​នៅ​តែ​មិន​ដឹង​ច្បាស់​ថា​តើ​ពួក​គេ​ចូល​ក្នុង​រណ្ដៅ​នេះ​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ពួកគេ​បាន​លាក់​ខ្លួន។ នៅ​ទីនោះ​សម្រាប់​ជា​កន្លែង​ជ្រក​កោន​មុន​ពេល Hasanlu ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង ។ ថ្វី​បើ​រឿង​រ៉ាវ​របស់​ពួកគេ​នៅ​តែ​មិន​មាន​គេ​ដឹង​ពី​មូល​ហេតុ​ជា​រៀង​រហូត​ក្តី ប៉ុន្តែ​រឿង​មួយ​គឺ​ច្បាស់​ណាស់​ថា​ពួកគេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សូម្បី​តែ​សេច​ក្ដី​ស្លាប់​ក៏​មិន​អាច​បំបែក​បំបាក់​ពួកគេ​បាន​ឡើយ៕

Comments